Sidebar Ads

Breaking News
recent

វិធីដាំបន្លែនៅលើដើមចេក


* វត្ថុដែលត្រូវមាន៖
-
គ្រាប់ ឬកូនពូជបន្លែដែលត្រូវដាំ 
-
អង្កាម ដីមានជីវជាតិ កំទេចស្លឹកឈើងាប់
-
លាមកសត្វស្ងួត / ជីកំប៉ុស
-
ដើមចេក (រើសយកដើមធំដែលប្រមូលផលហើយ)។
*
វិធីដាំ៖
-
ជ្រើសរើសដើមចេកដែលមានទំហំធំ រួចយកកូនកាំបិតចោះ
រន្ធមានទំហំ ៦ស.ម ជម្រៅ ៨ស.ម ហើយចំនួនរន្ធត្រូវសមាមាត្រ
ទៅនឹងទំហំដើមចេក
-
លាយអង្កាម ដី កំទេចស្លឹកឈើងាប់ និងជីកំប៉ុស ជាល្បាយសម្រាប់ធ្វើជាដីដាក់ក្នុងរន្ធដាំ
-
បន្ទាប់ពីដាំរួចត្រូវស្រោចទឹកតែមួយថ្ងៃដំបូងទេ ព្រោះនៅក្នុងដើមចេកមានធាតុទឹកគ្រប់គ្រាន់សម្រាប់ចិញ្ចឹមបន្លែ រួចរក្សានៅកន្លែងដែលម្លប់ និងត្រជាក់។
-
ប្រភេទបន្លែដែលអាចដាំបានមានដូចជាៈ សាលាដ ស្ពៃ ត្រកួន និងប្រភេទបន្លែស្លឹកផ្សេងទៀតដែលមិនសូវត្រូវការពន្លឺថ្ងៃច្រើន និងមានអាយុមិនលើសពី ៤០ថ្ងៃ ព្រោះបើលើសពីនេះដើមចេកនឹងស្ងួត និងអស់ជីវជាតិសម្រាប់ចិញ្ចឹមបន្លែ។
អត្ថប្រយោជន៍៖ ងាយស្រួលដាំជាលក្ខណៈគ្រួសារ មិនចំណាយពេលស្រោចទឹក នៅក្នុងដើមចេកសំបូរទៅដោយ
សារធាតុប៉ូតាស្យូមខ្ពស់ ដែលធ្វើអោយបន្លែមានរសជាតិឆ្ងាញ់។
















KH-News

KH-News

Powered by Blogger.