Sidebar Ads

Breaking News
recent

‎វិធីដាំត្រប់វែងដើម្បីទទួលបានផលច្រើន‬

* ការជ្រើសរើសពូជ 
-
ជ្រើសរើសពូជត្រប់ណាដែលទុំល្អ និងប្រភេទពូជដែលមានតម្រូវការទីផ្សារខ្ពស់
-
ដាក់បណ្តុះគ្រាប់ពូជក្នុងកន្ទោងសម្រាប់យកដាំ
-
បន្ទាប់មកជ្រើសរើសកូនដែលថ្លោសៗល្អមកដាំ។ 
*
ការរៀបចំដី 
-
មុនពេលដាំយើងភ្ជួរ២ទៅ៣ដង ដើម្បីកំចាត់ស្មៅ និងឲ្យដីធូរ
-
លើករងដាំ ទទឹងប្រមាណ៦តឹក កម្ពស់២តឹក បណ្តោយតាមទំហំដី 
-
កាប់រណ្តៅដាំដែលមានទំហំ២តឹកបួនជ្រុង ជម្រៅ២តឹក ចន្លោះពីដើមនីមួយៗកន្លះម៉ែត្រ
-
ដាក់ជីកំប៉ុស្ត ជីលាមកសត្វស្ងួត និងកំទេចស្លឹកឈើចូល រួចយកដីលុបរណ្តៅ។
*
ការដាំដុះ 
-
យកកូនត្រប់ដែលថ្លោសល្អនិងមានសុខភាពល្អដែលមានដុះ៤-៥ស្លឹក មកដាក់ដាំក្នុងរណ្តៅរួចស្រោចទឹកអោយសើមល្មម 
*
ការថែទាំ
-
ស្រោចទឹករាល់៣ថ្ងៃម្តង បើមានភ្លៀងញឹកញាប់មិនស្រោចក៏បាន
-
ជ្រុំគល់ ដកស្មៅ ការពារសត្វ និងរោគបំផ្លាញ ក្តិចស្លឹកចាស់ៗចេញ និងបន្ថែមជីកំប៉ុស្តរាល់២អាទិត្យម្តង
*
ការប្រមូលផល 
ក្រោយពីដាំបានរយះពេល១ខែកន្លះ អាចប្រមូលផលបានហើយ។
















KH-News

KH-News

Powered by Blogger.